Jorge Jesus នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Al-Nassr

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាក្លឹប Al-Nassr បានឈានដល់កិច្ចព្រមព្រៀងជាមួយ Jorge Jesus ហើយគ្រូបង្វឹករូបនេះទំនងជានឹងចុះហត្ថលេខាលើកិច្ចសន្យានៅសប្តាហ៍ក្រោយនៅទីក្រុង Madrid ។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់នឹងត្រលប់ទៅមជ្ឈឹមបូព៌ាជាលើកទីបីក្នុងអាជីពរបស់គាត់។ មុននេះគាត់បានគ្រប់គ្រងក្លឹប Al-Hilal ក្នុងយុទ្ធនាការ ២០១៨-១៩ ហើយបន្ទាប់មកក៏បានត្រលប់ទៅក្លឹបនេះវិញនៅឆ្នាំ ២០២៣ ហើយស្នាក់នៅរយៈពេល ២ឆ្នាំ។ ក្នុងការដឹកនាំលើកទី២របស់គាត់ លោក Jorge Jesus បាន​ឈ្នះ​ពាន Saudi Pro League, King Cup និង​ពាន Saudi Super Cup ចំនួន ២ដង៕

Previous articleស្ងាត់ៗ Arsenal ប្តូរទៅចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Atalanta វិញ
Next articleJamie Gittens នឹងចូលរួមជាមួយ Chelsea សម្រាប់កុងត្រារយៈពេល ៧ឆ្នាំ