បរទេស៖ កីឡាករ Jamie Gittens នឹងក្លាយជាកីឡាកររបស់ Chelsea បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានឈានដល់ការសម្រេចជាមួយក្លឹប Borussia Dortmund។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងសម្រាប់កីឡាករវ័យ ២០ឆ្នាំដើម្បីមកដល់កីឡដ្ឋាន Stamford Bridge ក្នុងកិច្ចសន្យារយៈពេល ៧ឆ្នាំបន្ទាប់ពីពិនិត្យសុខភាពកាលពីល្ងាចថ្ងៃសៅរ៍។ គាត់ក៏បានបញ្ជាក់ផងដែរថាតម្លៃនេះត្រូវបានគេជឿថាមានប្រហែល ៥៥លានផោន បន្ទាប់ពីសំណើ ៤២លានផោនដោយក្រុមតោខៀវត្រូវបានច្រានចោលមុនពេលការប្រកួត Club World Cup ៕



