បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានឈានដល់កិច្ចព្រមព្រៀងពេញលេញលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Christian Mosquera ។
សំណើថ្មីនឹងត្រូវដាក់ជូនបន្ទាប់ពីការដេញថ្លៃដែលមានតម្លៃ ១៤លានអឺរ៉ូត្រូវបានច្រានចោលដោយក្លឹប Valencia ។ ក្លឹប Arsenal សង្ឃឹមថានឹងអាចទទួលបានកិច្ចព្រមព្រៀងសម្រាប់តម្លៃលើសពី ២០លានអឺរ៉ូ ការពិភាក្សាកំពុងធ្វើឡើង៕



