Darren Fletcher ទទួលបានតំណែងសំខាន់មួយនឹងក្លឹប Manchester United

បរទេស៖ អតីតខ្សែបម្រើក្រុម Manchester United លោក Darren Fletcher ត្រៀមនឹងចូលកាន់តួនាទីគ្រូបង្វឹកថ្មីនៅក្នុងក្រុមយុវជនរបស់ក្លឹប។ លោក Fletcher ដែលកំពុងបម្រើការជាគ្រូបង្វឹកក្រុមដំបូងក្រោមការដឹកនាំរបស់ Ruben Amorim នៅក្នុងក្រុមជាន់ខ្ពស់របស់ United ឥឡូវនេះនឹងផ្លាស់ប្តូរទៅធ្វើគ្រូបង្វឹកក្រុមយុវជន។ អតីតតារាស្កុតឡេនចាត់ទុកតួនាទីនេះថាជាជំហានដំបូងឆ្ពោះទៅរកការសម្រេចក្តីសុបិន្តរបស់គាត់ក្នុងការក្លាយជាអ្នកគ្រប់គ្រង។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាលោក Fletcher នឹងជំនួស Adam Lawrence ជាគ្រូបង្វឹកក្រុមអាយុក្រោម ១៨ឆ្នាំរបស់ United នៅរដូវក្តៅនេះ។ លោក Lawrence បាន​សម្រេច​ចិត្ត​ចាក​ចេញ​បន្ទាប់​ពី​ចំណាយ​ពេល​ពីរ​ឆ្នាំ​នៅ​ក្លឹប។ នៅពេលដែលការចាកចេញរបស់គ្រូបង្វឹកបច្ចុប្បន្នត្រូវបានបញ្ជាក់ នាយកផ្នែកបាល់ទាត់របស់បិសាចក្រហមលោក Jason Wilcox និងនាយកសាលា Nick Cox បានផ្តល់តំណែងនេះទៅអោយលោក Fletcher ៕

Previous articleThomas Partey នឹងចាកចេញពីក្លឹប Arsenal នៅពេលដែលផុតកុងត្រា
Next articleកីឡាករ Nick Woltemade ទទួលបានលក្ខខណ្ឌពិសេសមួយ សម្រាប់ការផ្ទេរមក Bayern