បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបយក្សទួរគី Besiktas បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយក្រុម AS Roma ក្នុងក្របខ័ណ្ឌ Serie A ដើម្បីចុះហត្ថលេខាលើកីឡាករ Tammy Abraham សម្រាប់កិច្ចសន្យាជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។
ក្លឹប Besiktas បានដាក់សំណើរក្នុងតម្លៃ ២០លានអឺរ៉ូ ហើយអតីតខ្សែប្រយុទ្ធ Chelsea ត្រូវបានគេរាយការណ៍ថាបានទទួលយកសំណើរដើម្បីចូលរួមជាមួយក្លឹបទួរគី៕



