បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jonathan David បានទៅចូលរួមជាមួយក្លឹប Juventus។ ការនិយាយព្រមព្រៀងគ្នាត្រូវបានកើតឡើងជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិកាណាដា។
កិច្ចព្រមព្រៀងរយៈពេលវែងបានយល់ព្រម ហើយគម្រោងរបស់ Jonathan David នឹងធ្វើដំណើរទៅធ្វើតេស្តសុខភាព ដែលជាជំហានផ្លូវការនឹងត្រូវបានអនុវត្ត។ កិច្ចសន្យានឹងត្រូវពិនិត្យ និងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ៕