បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Manchester United កំពុងតែសម្លឹងមើលការនាំយកតារាឆ្នើម Fabian Ruiz របស់ក្លឹប Paris Saint-Germain។
កិច្ចសន្យារបស់កីឡាករវ័យ ២៩ឆ្នាំនៅកីឡដ្ឋាន Parc des Princes នឹងផុតកំណត់នៅឆ្នាំ២០២៧ ហើយបិសាចក្រហមអាចនឹងសាកល្បងស្វែងរកដំណោះស្រាយសម្រាប់ក្លឹប PSG ជាមួយនឹងការដាក់សំណើរជាផ្លូវការ ស្របពេលក្លឹប Al-Nassr របស់ Cristiano Ronaldo ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើកីឡាកររូបនេះដែរ៕