បរទេស៖ តារាឆ្នើមរបស់ Atalanta កីឡាករ Ademola Lookman បានក្លាយជាគោលដៅផ្ទេរដ៏មានសក្តានុពលសម្រាប់ក្រុម Arsenal មុនពេលចាប់ផ្តើមរដូវកាលថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចេញផ្សាយរបស់ Corriere della Sera បានអោយដឹងថាក្លឹបកាំភ្លើងធំសុខចិត្តចំណាយត្រឹមតែ ៥០លានអឺរ៉ូសម្រាប់ Lookman ខណៈខាងក្លឹប Atalanta បានទាមទារតម្លៃ ៦០លានអឺរ៉ូ៕