បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Eduardo Burgos អ្នកសារព័ត៌មានរបស់ AS បានអោយដឹងថាតារាបាល់ទាត់របស់ក្លឹប Inter Miami កីឡាករ Luis Suarez កំពុងពិចារណាចូលនិវត្តន៍នៅចុងឆ្នាំនេះ។
កីឡាករវ័យ ៣៨ឆ្នាំរូបនេះបានរីករាយនឹងអាជីពដ៏ត្រចះត្រចង់ ដោយលេងឱ្យក្លឹប Barcelona, Liverpool និង Atletico Madrid ជាដើម។ ប៉ុន្តែលោក Burgos អះអាងថា Luis Suarez ត្រូវបានគេរំពឹងថានឹងចាកចេញពីទីក្រុង Miami ក្នុងខែធ្នូ នៅពេលដែលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ ហើយនោះអាចជាការបញ្ចប់អាជីពបាល់ទាត់របស់គាត់ក្នុងនាមជាកីឡាករ៕