បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាកីឡាករ Diogo Jota តារាឆ្នើមរបស់ក្លឹប Liverpool បានទទួលមរណៈភាពក្នុងហេតុការគ្រោះថ្នាក់ចរចារណ៍នៅ Zamora ក្នុងប្រទេសអេស្ប៉ាញ។
តារាឆ្នើមរូបនេះបានស្នើរនៅក្នុងរថយន្តជាមួយប្អូនប្រុសរបស់គាត់ Andre នៅពេលដែលរថយន្តជួបគ្រោះថ្នាក់។ ហើយបើយោងតាមការចេញផ្សាយរបស់កាសែតក្នុងស្រុក enfoque បានអោយដឹងថាប្អូនប្រុសរបស់គាត់ក៏បានស្លាប់ផងដែរ។
កីឡាករ Jota បានក្នុងតំណែងជាស្លាបសម្រាប់ក្រុម Liverpool បន្ទាប់ពីផ្ទេរមកពីក្លឹប Wolves ក្នុងឆ្នាំ២០២០ ជាមួយនឹងតម្លៃផ្ទេរ ៤១លានផោន៕