បរទេស៖ ក្លឹប Juventus បានឈានដល់កិច្ចព្រមព្រៀងរួមជាមួយខ្សែប្រយុទ្ធសញ្ជាតិកាណាដា Jonathan David ជាមួយនឹងការពិនិត្យសុខភាពដែលគ្រោងធ្វើនៅថ្ងៃសុក្រ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបយក្សនៅក្របខណ្ឌ Serie A នៅតែទាក់ទងជានិច្ចជាមួយភ្នាក់ងាររបស់ David ដើម្បីយល់ព្រមលើការចុះហត្ថលេខាលើលក្ខខណ្ឌប្រាក់រង្វាន់ និងកម្រៃជើងសារ៕



