បរទេស៖ លោក Mikel Arteta គ្រោងនឹងបន្ថែមបុគ្គលិកគ្រូបង្វឹករបស់គាត់ជាមួយនឹងការតែងតាំងតារាឆ្នើមដែលធ្លាប់ឈ្នះពានរង្វាន់ Premier League បន្ទាប់ពីការចាកចេញរបស់ Carlos Cuesta ។

នេះបើយោងតាមការចេញផ្សាយរបស់ Athletic បានអោយដឹងថាលោក Gabriel Heinze ដែលបានដឹកនាំ Godoy Cruz, Atlanta United និង Newell’s Old Boys ចាប់តាំងពីគាត់បានបញ្ចប់អាជីពជាកីឡាករ នឹងក្លាយជាសមាជិកនៃបុគ្គលិកគ្រូបង្វឹករបស់ Arteta នៅមុនរដូវកាលថ្មី។ លោក Heinze លេងអោយក្លឹប Manchester United, Real Madrid និងក្រុមជម្រើសជាតិអាហ្សង់ទីន កាលអំឡុងពេលគាត់ប្រកបអាជីពជាកីឡាករ៕



