បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Sociedad ធ្វើការទាក់ទងដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Equi Fernández ពីក្លឹប Al Qadsiah ។
គាត់ជាជម្រើសសំខាន់មួយដើម្បីជំនួស Martin Zubimendi ដែលបានផ្ទេរទៅកាន់ក្លឹប Arsenal។ កីឡាករ Equi Fernándezចាប់អារម្មណ៍លើការផ្លាស់ប្តូរនេះ ប៉ុន្តែក្លឹប Al Qadsiah ចង់បានសំណើរមួយដែលល្អ៕



