បរទេស៖ លោក Xabi Alonso បាននិយាយអំពីអនាគតរបស់ Rodrygo នៅ Real Madrid ចំពេលមានការរំពឹងទុកថាកីឡាករប្រេស៊ីលរូបនេះអាចផ្លាស់ទៅ Arsenal នៅរដូវក្តៅនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ “ខ្ញុំប្រាកដថា Rodrygo អាចត្រលប់មករកទម្រង់លេងដ៏ល្អបំផុតរបស់គាត់។ ខ្ញុំបាននិយាយជាមួយគាត់ គាត់មានភាពវិជ្ជមាន អន្ទះសារ និងត្រៀមខ្លួននៅពេលចាំបាច់”៕



