បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាកីឡាករ Christopher Nkunku នឹងអាចមានតម្លៃត្រឹមតែ ៣៥លានផោននៅរដូវក្តៅនេះ។

ក្លឹប Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ខ្សែប្រយុទ្ធរូបនេះ បើទោះបីជាពួកគេនឹងត្រូវខាតបង់យ៉ាងច្រើនលើកីឡាករដែលពួកគេបានចំណាយប្រាក់ ៥២លានផោនផ្ទេរយកមកកាលពី ២ឆ្នាំមុន៕



