បរទេស៖ កីឡាករ Marcus Rashford ត្រូវបានរាយការណ៍ថាបានយល់ព្រមចូលរួមជាមួយ Fenerbahce បន្ទាប់ពីបាននិយាយទូរស័ព្ទជាមួយគ្រូបង្វឹកចាស់របស់គាត់ Jose Mourinho ខណៈដែលគាត់ស្វែងរកការចាកចេញរបស់ Manchester United ។
នេះបើយោងតាមការចេញផ្សាយរបស់ Fotomac បានអោយដឹងថាកីឡាករ Rashford បានផ្តល់ ‘ភ្លើងខៀវ’ ដើម្បីចូលរួមជាមួយក្លឹប Fenerbahce បន្ទាប់ពីនិយាយជាមួយលោក Mourinho តាមទូរស័ព្ទ។ កីឡាករជម្រើសជាតិអង់គ្លេសបានធ្វើការក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Chelsea នៅ Old Trafford ចន្លោះឆ្នាំ២០១៦ និង ២០១៨ ដោយកីឡាករ Rashford ស៊ុតបញ្ចូលទីបាន ២៨គ្រាប់ក្នុងការបង្ហាញខ្លួន ១២៥ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងអំឡុងពេលនោះ៕



