បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Davinson Sanchez គឺជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារជាច្រើនដែល Como កំពុងស្វែងរកការចុះហត្ថលេខានៅរដូវក្តៅនេះ ខណៈដែល Cesc Fabregas សម្លឹងមើលការពង្រឹងក្រុមរបស់គាត់បន្ថែមទៀតនៅមុនយុទ្ធនាការ ២០២៥-២៦។

ក្រុមនៅអ៊ីតាលីក៏បានបញ្ចូល Carl Starfelt របស់ Celta Vigo នៅក្នុងបញ្ជីសម្រាំងរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករផងដែរ៕



