បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Luis Diaz ត្រូវបានរាយការណ៍ថាបើកចំហក្នុងការចូលរួមជាមួយក្រុម Bayern Munich។
ម្ចាស់ជើងឯកអាឡឺម៉ង់បានសាកល្បងទាក់ទងជាមួយក្លឹប Liverpool រួចហើយជាមួយនឹងការដេញថ្លៃដំបូង ប៉ុន្តែសំណើនោះត្រូវបានបដិសេធដោយគណៈគ្រប់គ្រង់របស់ Anfield ។ បច្ចុប្បន្ន Liverpool មិនចង់ចែកផ្លូវជាមួយកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះដែលនៅស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប ហើយត្រូវបានគេមើលឃើញថាជាផ្នែកសំខាន់មួយនៃក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Arne Slot៕



