បរទេស៖ ក្លឹប AC Milan គ្រោងនឹងបើកការចរចាឡើងវិញជាមួយ Bayer Leverkusen និង Valencia សម្រាប់ Granit Xhaka និង Javi Guerra បន្ទាប់ពីការដាក់សំណើររបស់ពួកគេសម្រាប់ Ardon Jashari ត្រូវបានច្រានចោល។
នាយកប្រតិបត្តិក្លឹប Brugge អះអាងថាក្លឹបបែលហ្ស៊ិកបានអង្គុយជាមួយ Milan ដោយមិនមានការគួរសម ប៉ុន្តែមិនអាចឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរ Jashari បានទេ។ ហើយបើយោងតាមការចេញផ្សាយរបស់ Tutto Mercato បានអោយដឹងថាក្រុម Milan បានបដិសេធមិនបង្កើនថ្លៃការដាក់សំណើររបស់ពួកគេសម្រាប់កីឡាករ Jashari ហើយជំនួសមកវិញនឹងផ្តោតលើ និងបើកការពិភាក្សាឡើងវិញជាមួយនឹងគោលដៅពីមុនរបស់ពួកគេគឺ Xhaka របស់ Bayer និង Guerra របស់ Valencia ៕



