អនាគតរបស់កីឡាករ Alejandro Garnacho ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដដែរ

បរទេស៖ អនាគតរបស់ Alejandro Garnacho នៅ Manchester United កំពុងតែស្ថិតក្នុងការចាប់អារម្មណ៍ម្តងទៀត ចំពេលមានការពិភាក្សាអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ក្រុមម្ចាស់ជើងឯក Serie A គឺក្លឹប Napoli ។

ដូចដែលបានចេញផ្សាយដោយ Daily Mail បានអោយដឹងថាលោក De Laurentiis បាននិយាយថា៖ “Garnacho មានល្បឿន ភាពប៉ិនប្រសប់ និងសក្តានុពល។ ប៉ុន្តែនោះមិនមែនជាមូលហេតុដែលយើងចង់បានគាត់នោះទេ។ យើងចង់បានគាត់ព្រោះគាត់នៅ United ។ យកគាត់ចេញ ហើយគាត់នឹងស្មានកីឡាករ ២នាក់។ មានកំហុសនៅ United ដែលខ្ញុំមិនអាចពន្យល់បាន” ។

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano វិញបានអោយដឹងថាបន្ទាប់មកបានឆ្លើយតបយ៉ាងរហ័សជាមួយនឹងសារខាងក្រោមនៅលើ X: “ប្រធាន Napoli លោក De Laurentiis មិនបានបញ្ចេញសេចក្តីថ្លែងការណ៍ឬបទសម្ភាសន៍ណាមួយអំពី Alejandro Garnacho ទេ។ Napoli ក៏មិនធ្វើការលើកិច្ចព្រមព្រៀង Garnacho នៅដំណាក់កាលនេះដែរ”៕

Previous articleAC Milan បង្វែការចរចាមកកាន់កីឡាករ ២រូបនេះវិញ
Next articleMan City បង្ហើបតម្លៃលក់កីឡាករ McAtee