បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Matteo Moretto បានអោយដឹងថាក្លឹប Barcelona បានបង្កើនការស្វែងរក Rashford បន្ទាប់ពីការយល់ព្រមរបស់លោក Flick ដើម្បីអាចបន្តការផ្ទេរនេះបាន។

តារាឆ្នើមរបស់ក្រុម Manchester United ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់តែម្នាក់ឯងបានបើកចំហរសម្រាប់ការផ្លាស់ប្តូរ ហើយថែមទាំងសុខចិត្តទទួលយកការកាត់ប្រាក់ខែផងដែរ។ ម្ចាស់ជើងឯក La Liga សង្ឃឹមថានឹងនាំយកកីឡាករសញ្ជាតិអង់គ្លេសក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញសម្រាប់រដូវក្តៅឆ្នាំ២០២៦៕



