Man City យកបានខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំរបស់ក្លឹប Reading

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man City កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំ Luca Fletcher ពីក្លឹប Reading។

ក្នុងការនោះធ្វើតេស្តសុខភាពរួចរាល់ ស្របពេលដែលឯកសារកំពុងធ្វើការចុះហត្ថលេខា។ តម្លៃក្នុងការផ្ទេរប្រមាណ ៦សែនផោន ជាមួយការបូកបន្ថែមតម្លៃផ្សេងៗនាពេលអនាគត។

ការចុះហត្ថលេខាមួយនេះ គឺស្ថិតនៅក្នុងគម្រោងរបស់ក្លឹប Man City ក្នុងការអភិវឌ្ឍន៍នៅយុវជនដែលមានទេពកោសល្យបាល់ទាត់៕

Previous articleបុគ្គលិកក្លឹប Al Nassr ត្រូវហោះហើរទៅបារាំងភ្លាមៗ ដើម្បីបញ្ចុះបញ្ចូលកីឡាករ Seko Fofana
Next articleKim Min-Jae ទទួលយកកុងត្រា ៥ឆ្នាំជាមួយក្លឹបនេះ!! ប៉ុន្តែមិនមែន Man Utd