បរទេស៖ ការមកដល់របស់កីឡាករចំណូលថ្មី Pedro និង Delap បានទទួលការជឿទុកចិត្តពីលោក Enzo Maresca យ៉ាងឆាប់រហ័ស ដោយបានលេចធ្លោពីលើកីឡាករ Jackson ក្នុងការប្រណាំងសម្រាប់នាទីលេងលើទីលានទៀងទាត់។ លើសពីនេះទៅទៀត លទ្ធផលរបស់ Nicolas Jackson បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំមក ដោយរកបានតែ ៤គ្រាប់ប៉ុណ្ណោះ ហើយកត្តានេះបានធ្វើអោយក្លឹប Milan មានសុទិដ្ឋិនិយមអំពីឱកាសរបស់ពួកគេក្នុងការផ្ទេរយកគាត់។
បើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea មិនមានបំណង់ចង់លក់កីឡាករ Jackson នោះទេ ហើយបានទាមទារតម្លៃប្រមាណ ១០០លានផោន។ តួលេខនេះអាចជាការរារាំងច្រើនជាងតម្លៃជាក់ស្តែង ដោយសារតែក្រុមតោខៀវត្រូវបានគេរាយការណ៍ថាមិនមានតម្រូវការបន្ទាន់ដើម្បីលក់កីឡាករវ័យ ២៤ឆ្នាំរូបនេះ៕



