លោក Enzo Maresca និយាយទាក់ទងនឹងការចាកចេញរបស់ Noni Madueke

បរទេស៖ គ្រូបង្វឹកក្រុម Chelsea លោក Enzo Maresca សុទ្ធតែបានបញ្ជាក់ពីការលក់កីឡាករ Noni Madueke ឱ្យទៅ Arsenal មុនពេលដែលក្រុមរបស់គាត់បង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Maresca បាននិយាយថា “Noni កំពុងទាក់ទងជាមួយក្លឹបថ្មី។ ខ្ញុំគិតថាគាត់នឹងត្រូវប្រកាសនៅប៉ុន្មានម៉ោងបន្ទាប់។ ខ្ញុំបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយមួយថា ប្រសិនបើកីឡាករចង់ចាកចេញនោះ វាពិបាកសម្រាប់ក្លឹប និងអ្នកគ្រប់គ្រង។ Noni សម្រេចចិត្តចាកចេញ គ្មាននរណាម្នាក់ប្រាប់ Noni ថាគាត់ត្រូវតែចាកចេញ។ ប្រសិនបើគាត់សប្បាយចិត្ត យើងសប្បាយចិត្ត”៕

Previous articleBarca គ្រោងផ្តល់កុងត្រាថ្មីដល់ខ្សែបម្រើកណ្តាល Frenkie De Jong
Next articleLeverkusen ផ្ទេរបានកីឡាករសញ្ជាតិអាមេរិកម្នាក់ពីក្លឹប Ajax