Chelsea ព្រមទម្លាក់តម្លៃ Nicolas Jackson ក្រោម ១០០លានផោន សម្រាប់ក្លឹបដែលចង់បាន

បរទេស៖ ក្លឹប Chelsea មិនការក្នុងការចែកផ្លូវជាមួយកីឡាករ Nicolas Jackson ទេ បើទោះបីជាខ្សែប្រយុទ្ធរូបនេះធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់លោក Enzo Maresca ក៏ដោយ។ ក្លឹបតោខៀវត្រូវបានរាយការណ៍ថានៅតែបន្តទទូចលើការទាមទារតម្លៃប្រមាណ ១០០លានផោនសម្រាប់កីឡាកររូបនេះ។

ហើយបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Nabil Djellit បានអោយដឹងថាក្លឹបយក្សនៅ Premier League បានបន្ទន់ជំហររបស់ពួកគេលើ Jackson ហើយនឹងសុខចិត្តលក់គាត់ក្នុងតម្លៃប្រហែល ៧០លានអឺរ៉ូចំពេលមានការចាប់អារម្មណ៍ពី Manchester United និង Napoli ៕

Previous articleអនាគតរបស់ Alejandro Garnacho នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់
Next articleAubameyang ទំនងជាវិលត្រលប់មកកាន់បារាំងវិញ