បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Pierre-Emerick Aubameyang អាចនឹងត្រលប់ទៅប្រទេសបារាំងវិញ ហើយចូលរួមជាមួយក្លឹបចាស់របស់គាត់ គឺក្លឹប Marseille នៅរដូវក្តៅនេះ។
បច្ចុប្បន្នក្រុម Ligue 1 កំពុងចរចាលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចសន្យារបស់កីឡាករ ខណៈដែលពួកគេគ្រោងនឹងផ្តល់ជូនកីឡាកររូបនេះនូវកិច្ចសន្យារយៈពេល ២ឆ្នាំ។ ក្រុម Al-Qadsiah របស់ Saudi Pro League បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់ Aubameyang ដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករគ្មានតម្លៃខ្លួន៕