បរទេស៖ នេះបយើងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bayern Munich គ្រោងនឹងចូលរួមការប្រណាំងផ្ទេរជាមួយ Arsenal ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ Crystal Palace កីឡាករ Eberechi Eze នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ម្ចាស់ជើងឯកអាឡឺម៉ង់កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេ បន្ទាប់ពី Jamal Musiala បានរងរបួសកជើងក្នុងការប្រកួត Club World Cup ហើយត្រូវបានសម្រាក់ព្យាបាលក្នុងរយៈពេលយូរ៕