Gibbs-White ព្យាយាមធ្វើរឿងនេះ ដើម្បីសម្រួលក៏ការផ្ទេរទៅកាន់ Spurs

បរទេស៖ កាល​ពី​ថ្ងៃ​សុក្រ ក្រុម Spurs បានចំណាយប្រាក់ដើម្បីបង់ផ្តាច់លក្ខខណ្ឌដោះលែងកីឡាករ Gibbs-White ដែល​មាន​តម្លៃ ៦០លាន​ផោន ដោយ​កីឡាករ​អង់គ្លេស​មាន​បំណង​ចង់​ផ្លាស់​ទៅ​កាន់ក្រុម​ភាគ​ខាង​ជើងទីក្រុង​ឡុងដ៍។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកក្លឹប Forest បានព្យាយាមរារាំងការផ្លាស់ប្តូរនេះ ដោយគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងម្ចាស់ជើងឯក Europa League។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាកររូបនេះបានជួបពិភាក្សាជាមួយថៅកែក្លឹប ខណៈដែលគាត់ព្យាយាមធ្វើឱ្យការផ្លាស់ប្តូរនេះកើតឡើង។ បច្ចុប្បន្ននេះ វាមិនច្បាស់ទេថាតើ Forest ពិតជាអាចបញ្ឈប់ការផ្លាស់ប្តូរនេះមិនឲ្យកើតឡើង ឬគ្រាន់តែពន្យារពេលវាប៉ុណ្ណោះ។ របាយការណ៍នេះបញ្ជាក់ថា Premier League បច្ចុប្បន្នកំពុងថ្លឹងថ្លែងជម្រើសរបស់ពួកគេទាក់ទងនឹងការស៊ើបអង្កេត៕

Previous articlePSG មានផែនការដោះដូរកីឡាករជាច្រើន ដោយប្រកួតចាញ់ Chelsea
Next articleLiverpool បដិសេធសំណើរផ្ទេររបស់ក្លឹប Bayern ហើយទាមទារតម្លៃផ្ទេរដល់ទៅ…!