Liverpool ហ៊ានចំណាយ ១២០លានផោនដើម្បីផ្ទេរយក Alexander Isak

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ David Ornstein បានអោយដឹងថាក្លឹប Liverpool បានធ្វើការទំនាក់ទំនងជាផ្លូវការទៅកាន់ Newcastle ខណៈដែលពួកគេព្យាយាមចុះហត្ថលេខាលើ Alexander Isak នៅរដូវក្តៅនេះ។

ខណៈ​ដែល​មិន​ទាន់​មាន​ការ​ដេញ​ថ្លៃ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ពួក​គេ​បាន​ប្រាប់ក្លឹបសារិកាព្រៃ Newcastle ថា​ពួក​គេ​សុខ​ចិត្ត​ធ្វើ​កិច្ច​ព្រម​ព្រៀង​ក្នុង​តម្លៃ ​១២០​លាន​ផោន។ ក្លឹប Newcastle មិនចង់លក់ខ្សែប្រយុទ្ធរូបនេះឡើយ៕

Previous articleកីឡាករ Depay ប្រហែលជាមកចូលរួមជាមួយក្លឹប Besiktas
Next articleកីឡាករ Dani Ceballos សុខចិត្តចាកចេញ Real Madrid ព្រោះតែហេតុផលមួយនេះ