បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកីឡាករ Dani Ceballos ខិតកាន់តែកៀកទៅនឹងការចាកចេញរបស់ Real Madrid ដោយបានបញ្ជាក់ថាគាត់បើកចំហរចំពោះការផ្លាស់ប្តូរទៅកាន់ Real Betis ដែលជាក្លឹបដែលគាត់បានចាប់ផ្តើមអាជីពរបស់ខ្លួន។
ទោះបីជាគាត់មិនទាន់បាននិយាយជាមួយក្លឹបដោយផ្ទាល់ក៏ដោយ ខ្សែបម្រើរូបនេះបានសារភាពថាគាត់បើកចំហចំពោះគ្រប់ជម្រើសទាំងអស់។ ការខ្វះខាតពេលវេលាលេងរបស់គាត់ក្រោមការដឹកនាំរបស់ Xabi Alonso នៅ Club World Cup បានត្រឹមតែបង្កើនពាក្យចចាមអារ៉ាមអំពីការផ្ទេរចេញ៕