បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Newcastle បានដាក់សំណើជាលាយលក្ខណ៍អក្សរចំនួន ៨០លានអឺរ៉ូសម្រាប់ផ្ទេរយកកីឡាករ Ekitike កាលពីព្រឹកថ្ងៃអង្គារ។
ខណៈពេលដែលតួលេខនេះនឹងបំបែកកំណត់ត្រាផ្ទេរ ប៉ុន្តែក្លឹប Frankfurt បានបដិសេធវា។ ក្លឹប Bundesliga មិនពេញចិត្តនឹងរចនាសម្ព័ន្ធនៃការបង់ប្រាក់ទេ ហើយកំពុងរង់ចាំតម្លៃខ្ពស់ជាងនេះ៕