បរទេស៖ ក្លឹប Chelsea ត្រូវបានគេរាយការណ៍មកថាកំពុងពិចារណាលក់ Jackson អស់ជាច្រើនសប្តាហ៍មកហើយ ដោយខ្សែប្រយុទ្ធរូបនេះត្រូវបានភ្ជាប់ជាមួយនឹងក្រុម Villa របស់លោក Unai Emery ដោយពួកគេធ្លាប់បានធ្វើការជាមួយគ្នាការនៅក្លឹប Villarreal។
នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Matt Law របស់ Telegraph បានអោយដឹងថាប្រសិនបើ Villans ធ្វើការផ្លាស់ប្តូរសម្រាប់កីឡាករសញញជាតិសេណេហ្គាល់ Rogers នោះក្លឹប Chelsea នឹងដាក់សំណើរសម្រាប់កីឡាកររូបនេះក្នុងតម្លៃលើស ៥០លានផោន៕



