Newcastle សុខចិត្តដកខ្លួន ទុកអោយក្លឹប ២នេះ ប្រជែងគ្នាយក Hugo Ekitike

បរទេស៖ ក្លឹប Newcastle អស់លទ្ធភាពក្នុងការចុះហត្ថលេខាលើ Hugo Ekitike ពី Eintracht Frankfurt ដោយទុកឱ្យ Manchester United និង Liverpool ប្រជែងគ្នាដើម្បីចុះហត្ថលេខារបស់គាត់។

ក្លឹប Frankfurt កំពុង​ត្រៀម​ខ្លួនទទួលសំណើរមានតម្លៃជាង ៨០លានអឺរ៉ូសម្រាប់ Ekitike ហើយ Man United ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ក្លឹប​តែ​មួយ​គត់​ដែល​ត្រៀម​ខ្លួន​ជា​គូប្រជែងជាមួយក្លឹប Liverpool សម្រាប់​ហត្ថលេខា​របស់​គាត់។ ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាហង្សក្រហមមិនរំពឹងថាលក្ខខណ្ឌផ្ទាល់ខ្លួននឹងក្លាយជាបញ្ហានោះទេ ដោយបានអះអាងថាខ្សែប្រយុទ្ធបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំរួចទៅហើយ។ ខណៈ Liverpool ឈាន​ទៅ​មុខ​ក្នុង​ការ​ផ្ទេរ ដោយមានការតាមពីក្រោយដោយក្លឹប Man United ដែលមិនទាន់ធ្វើការដាក់សំណើរជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

Previous articleLiverpool ទទួលបានឱកាសផ្ទេរយកកីឡាករ Rodrygo
Next articleReal Madrid នឹងបង់តម្លៃតែ…. សម្រាប់ខ្សែការពារ Ibrahima Konate