ទីបំផុតការផ្ទេរ Victor Osimhen បានសម្រេច!! ក្រោយ Napoli និង Galatasaray បានព្រមព្រៀងនៅលក្ខខណ្ឌតឹងរឹងមួយ

បរទេស៖ ការចាកចេញពី Napoli របស់កីឡាករ Victor Osimhen ត្រូវបានបញ្ចប់ដោយក្លឹប Galatasaray បានសម្រេចកិច្ចព្រមព្រៀងដែលរារាំងការវិលត្រឡប់ទៅកាន់ Serie A តាមរយៈលក្ខខណ្ឌដ៏តឹងរឹងមួយ។

នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថារឿងរ៉ាវនៃការផ្ទេរដ៏វែងរបស់ Osimhen ត្រូវបានបញ្ចប់ ខណៈដែល Napoli និង Galatasaray បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ៧៥លានអឺរ៉ូ ដោយបញ្ចប់ការច្របូកច្របល់រវាងខ្សែប្រយុទ្ធនិងក្លឹប។ ក្លឹប Galatasaray នឹងបង់ប្រាក់ចំនួនចំនួន ៤០លានអឺរ៉ូជាមុន ហើយនៅសល់ ៣៥លានអឺរ៉ូទៀតនឹងត្រូវបង់អោយក្លឹប Napoli នៅឆ្នាំ២០២៦។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលនូវលក្ខខណ្ឌសំខាន់ផងដែរ គឺកីឡាករ Osimhen មិនអាចលក់ទៅឱ្យក្រុមអ៊ីតាលីរយៈពេលពីរឆ្នាំ៕

Previous articleMan Utd នឹង Chelsea បានជួបពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករក្លឹប RB Leipzig
Next articleបញ្ហារបួសរបស់អ្នកចាំទី Ter Stegen បានធ្វើអោយក្លឹប Barca ចំណេញរឿងម្យ៉ាង