បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Brentford កំពុងកំណត់គោលដៅខ្សែប្រយុទ្ធ Daizen Maeda របស់ Celtic ប្រសិនបើ Wissa ត្រូវបានលក់នៅរដូវក្តៅនេះ។ ប្រភពដដែលបានអោយដឹងថាក្លឹប Brentford បានធ្វើការទំនាក់ទំនង់ជាមួយកីឡាករសញ្ជាតិជប៉ុន ដោយកីឡាករវ័យ ២៧ឆ្នាំរូបនេះមានតម្លៃប្រហែល ២៥លានផោន ដែលកំណត់ដោយក្លឹបស្កុតឡេន។
ជាមួយនឹង Bryan Mbeumo គ្រោងនឹងចូលរួមជាមួយ Manchester United ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៧១លានផោន ក្លឹប Brentford នឹងលក់កីឡាករ Wissa ក្នុងតម្លៃដ៏ខ្ពស់មួយផ្សេងទៀត។ ជាការពិតណាស់ របាយការណ៍បន្ថែមថា កីឡាករអន្តរជាតិ DR Congo មានតម្លៃ ៥០លានផោន៕



