បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាតារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Luis Diaz បានសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Anfield នៅរដូវក្តៅនេះ ចំពេលមានការចាប់អារម្មណ៍ពីក្លឹប Barcelona និង Bayern Munich។
ក្លឹប Bayern ត្រៀមខ្លួនជាស្រេចដើម្បីដាក់សំណើរដ៏ប្រសើរមួយបន្ទាប់ពីឃើញសំណើដំបូងមានតម្លៃ ៦៧លានអឺរ៉ូរបស់ពួកគេត្រូវបានបដិសេធដោយហង្សក្រហម។ Barca នៅតែទាក់ទងជាមួយភ្នាក់ងាររបស់កីឡាកររូបនេះ ខណៈដែលក្លឹបយក្សអាល្លឺម៉ង់អាចផ្តល់ប្រាក់បន្ថែមទៀត៕



