បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United កំពុងរៀបចំផែនការផ្ទេរ ដើម្បីអាចចុះហត្ថលេខាលើ Emiliano Martinez ពី Aston Villa បន្ទាប់ពី Andre Onana បានរងរបួសក្នុងការហ្វឹកហាត់មុនបើករដូវកាល។
ក្លឹបបិសាចក្រហមមិនទាន់ធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Villa សម្រាប់ការដាក់សំណើរជាផ្លូវការណ៍នោះទេ ប៉ុន្តែពួកគេកំពុងវាយតម្លៃផ្ទៃក្នុងសម្រាប់ជម្រើសរបស់ពួកគេថាតើត្រូវទៅជាមួយអ្នកចាំទីវ័យក្មេងបច្ចុប្បន្ន ឬចុះហត្ថលេខាលើអ្នកចាំទីដែលមានបទពិសោធន៍ Martinez ៕



