ការផ្ទេរ Viktor Gyokeres មកកាន់ Arsenal កំពុងជាប់គាំងត្រង់ចំនុចទាំងនេះ

បរទេស៖ ក្លឹប Arsenal មិនទាន់បានចុះហត្ថលេខាលើការផ្លាស់ប្តូរមួយសម្រាប់ Viktor Gyokeres ទោះបីជាបានសម្រេចកិច្ចព្រមព្រៀងដែលអាចមានតម្លៃប្រហែល ៦៩លានផោនក៏ដោយ។ ក្លឹបទាំងពីរនៅតែចរចារលើរចនាសម្ព័ន្ធការបង់ប្រាក់បន្ថែមនៃការផ្ទេរនេះ ខណៈដែលក្លឹបព័រទុយហ្គាល់កំពុងទាមទារ ២.៥លានអឺរ៉ូសម្រាប់ការបង្ហាញខ្លួន ២០លើកដំបូងរបស់ Gyokeres ពីក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ ហើយបន្ទាប់មកបន្ថែម ២.៥លានអឺរ៉ូសម្រាប់ការបង្ហាញខ្លួន ២០ដងបន្ទាប់។ ពួកគេក៏ចង់បាន ២.៥លានអឺរ៉ូបន្ថែមទៀតប្រសិនបើក្រុមកាំភ្លើងធំមានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League និងចុងក្រោយ ២.៥លានអឺរ៉ូសម្រាប់ការបង្ហាញខ្លួន ២០ដងនៅរដូវកាលបន្ទាប់ទៀត។ ម៉្យាងវិញទៀតក្លឹបយក្សនៅ Premier League ចង់បាន ២.៥លានអឺរ៉ូនៃចំនួនសរុបដែលពិបាកនឹងសម្រេចបាន។

នេះបើយោងតាមការចេញផ្សាយរបស់ Record កាលពីថ្ងៃសុក្របានអោយដឹងថាមិនទាន់រកឃើញនៅដំណោះស្រាយណាមួយចំពោះភាពជាប់គាំងនៃការផ្ទេរនេះទេ ដោយសារក្លឹបនៅតែរឹងមាំលើការទាមទាររបស់ពួកគេ៕

Previous articleJoao Palhinha អាចចាកចេញពីក្លឹប Bayern ក្នុងតម្លៃដ៏ទាបមួយ
Next articleForest ចង់បាន Sancho មកជំនួសកន្លែង Elanga ដែលចាកចេញ