បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Nottingham Forest ត្រូវបានរាយការណ៍ថាបានត្រៀមដាក់សំណើរសម្រាប់ខ្សែបម្រើស្លាបរបស់ក្លឹប Manchester United គឺកីឡាករ Jadon Sancho។
កីឡាករវ័យ ២៤ឆ្នាំត្រូវបានជ្រើសរើសជាអ្នកជំនួសតំណែង Anthony Elanga ។ ការធ្លាក់ចុះរបស់គាត់ជាមួយនឹងអតីតអ្នកចាត់ការ Erik ten Hag និងការខ្វះការចាប់អារម្មណ៍របស់គ្រូបង្វឹកបច្ចុប្បន្ន Ruben Amorim ក្នុងការដាក់បញ្ជូលគាត់ទៅក្នុងទម្រង់លេងរបស់ក្រុម បានបញ្ជាក់អំពីការចាកចេញរបស់គាត់៕



