បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Newcastle និង Manchester United កំពុងបន្តការខិតខំប្រឹងប្រែងក្នុងការផ្ទេរយកកីឡាករវ័យ ២៦ឆ្នាំ ខណៈដែលពួកគេស្វែងរកជម្រើសជំនួសកីឡាករ Hugo Ekitike ។

កីឡាករ Kolo Muani បានរីកចម្រើនចាប់តាំងពីចូលរួមជាមួយ Juventus ក្នុងកិច្ចសន្យាខ្ចីជើងកាលពីដើមរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ដងសម្រាប់ក្លឹបនៅអ៊ីតាលី។ ក្លឹប Juventus ចង់បន្តការស្នាក់នៅរបស់ Kolo Muani នៅទីក្រុង Turin ប៉ុន្តែវាត្រូវបានគេជឿថា PSG ចង់បានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍សម្រាប់កីឡាកររូបនេះ៕



