ក្លឹប Brentford កំពុងព្យាយាមបន្តកុងត្រាថ្មីអោយកីឡាករ Wissa

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថាក្លឹប Brentford បានព្យាយាមចងកីឡាករវ័យ ២៨ឆ្នាំជាមួយកិច្ចសន្យាថ្មី ខណៈដែលការផ្លាស់ប្តូររបស់ Bryan Mbeumo ទៅកាន់ Manchester United ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ កីឡាករ Wissa នៅសល់កុងត្រាតែ ១២ខែទៀតប៉ុណ្ណោះ ហើយបានបង្ហាញពីចេតនារបស់គាត់ក្នុងការបន្តការផ្លាស់ប្តូរទៅកន្លែងផ្សេង។

ក្លឹប Newcastle, Tottenham និង Nottingham Forest សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ។ ក្លឹប​ទាំង​បី​អាច​ផ្តល់​ជូនកីឡាករ Wissa នូវឪកាសលេងពានរង្វាន់ទ្វីបអឺរ៉ុបនាឆ្នាំក្រោយ៕

Previous articleMan Utd និង Newcastle កំពុងប្រជែងគ្នាយកខ្សែប្រយុទ្ធរូបនេះ
Next articleក្លឹបនៅអេស្ប៉ាញកំពុងតែពិចារណាទៅលើតម្លៃខ្លួន សម្រាប់ការផ្ទេរ Greenwood