បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Atletico Madrid កំពុង “ធ្វើការលើតួលេខ” សម្រាប់កិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធ Greenwood របស់ Marseille ។
កីឡាករវ័យ ២៣ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្រុម Ligue 1 កាលពីឆ្នាំមុន ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅបន្ទាប់ពីរដូវកាលដ៏ជោគជ័យដែលគាត់បានស៊ុតបញ្ចូលទី ២២គ្រាប់ក្នុងការបង្ហាញខ្លួន ៣៦ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់៕



