បរទេស៖ កីឡាករ Adam Wharton ត្រូវបានរាយការណ៍ថាបានសម្រេចចិត្តស្នាក់នៅ Crystal Palace មួយរដូវកាលទៀត ហើយអាចនឹងបើកទ្វាសម្រាប់ការផ្ទែរទៅកាន់ក្លឹប Liverpool នាពេលអនាគត។
ក្លឹប Palace មានការអស់សង្ឃឹមក្នុងការការពារខ្សែបម្រើឆ្នើមរបស់ពួកគេ ខណៈដែលពាក្យចចាមអារ៉ាមទាក់ទងនឹង Marc Guehi ទៅ Liverpool និង Eberechi Eze ទៅ Arsenal បន្តរីករាលដាល។ កីឡាករវ័យ ២១ឆ្នាំរូបនេះសប្បាយចិត្តនៅកីឡដ្ឋាន Selhurst Park ដោយតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាគាត់កំពុងពឹងផ្អែកលើការបន្តនៅជាមួយ Crystal Palace មួយរដូវកាលទៀត៕



