Ademola Lookman សុខចិត្តច្រានចោលសំណើរបស់ Napoli ព្រោះតែ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាកីឡាករ Ademola Lookman បានច្រានចោលសំណើររបស់ក្លឹប Napoli ហើយកំពុងរង់ចាំការផ្លាស់ប្តូរទៅកាន់ Inter ។ទោះបីជាទទួលបានការផ្តល់ជូនដែលអាចអោយរកបានច្រើនពីក្លឹប Napoli គឺទទួលបានប្រាក់ខែសុទ្ធ ៥លានអឺរ៉ូធៀបនឹង៤.៥លានអឺរ៉ូពីក្លឹប Inter ក៏កីឡាករ Lookman ប្តេជ្ញាចិត្តចូលរួមជាមួយក្លឹប Inter Milan។

ក្លឹប Inter បានដាក់សំណើតម្លៃ ៤០លានអឺរ៉ូបូករួមទាំងប្រាក់រង្វាន់ និងលក្ខខណ្ឌលក់នាពេលអនាគត ១០% ប៉ុន្តែត្រូវបានបដិសេធភ្លាមៗដោយ Atalanta ដែលកំពុងទាមទារយ៉ាងហោចណាស់ ៥០លានអឺរ៉ូ៕

Previous articleនៅសល់តែរឿងមួយនេះទេ!! Morata អាចនឹងផ្ទេរទៅកាន់ Como
Next articleក្លឹបនៅ Saudi Pro League ហ៊ានចំណាយ ១៣០លានអឺរ៉ូផ្ទេរយក Alexander Isak