បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានឱ្យដឹងថាក្លឹប Real Madrid បាននាំយកកីឡាករ Dean Huijsen, Trent Alexander-Arnold, Alvaro Carreras និង Franco Mastantuono នៅរដូវក្តៅនេះ ដើម្បីពង្រឹងក្រុម ប៉ុន្តែនៅតែមានលទ្ធភាពហិរញ្ញវត្ថុក្នុងការចំណាយធំម្តងទៀត។

“គោលដៅធំបន្ទាប់” របស់ក្លឹបគឺការនាំយកកីឡាករដែលអាចជំនួស Kroos នៅក្នុងបេះដូងនៃតំបន់ខ្សែបម្រើ ដោយតារាឆ្នើម Rodri របស់ក្លឹប Manchester CIty នៅតែជាជម្រើសដែលពេញចិត្ត៕



