បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Chelsea បានសាកសួរអំពីលទ្ធភាពផ្ទេររបស់កីឡាករ Xavi Simons ខណៈដែលគាត់ក៏បានបើកចំហចំពោះលទ្ធភាពនៃការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ។
ទោះជាយ៉ាងណាក៏ដោយក្រុមតោខៀវនឹងត្រូវធ្វើការលក់កីឡាករម្នាក់ ឫក៏ ២នាក់ មុនពេលពួកគេអាចដាក់សំណើរជាផ្លូវការសម្រាប់តារាឆ្នើមក្លឹប RB Leipzig ។ ក្លឹប Chelsea បានពង្រឹងក្រុមរបស់ពួកគេរួចហើយដោយការចុះហត្ថលេខាលើខ្សែប្រយុទ្ធដូចជា Liam Delap, Joao Pedro និង Jamie Gittens ខណៈដែល Estevao Willian ក៏គ្រោងនឹងចូលរួមជាមួយក្លឹបផងដែរ៕



