បរទេស៖ កីឡាករ Kobbie Mainoo អាចត្រូវក្លឹប Manchester United លក់នៅក្នុងរដូវក្តៅនេះ ហើយក្លឹប Tottenham Hotspur មានពាក្យចចាមអារ៉ាមថាបានបង្ហាញពីចំណាប់អារម្មណ៍លើកិច្ចព្រមព្រៀងមួយនេះ។
ខណៈដែលក្រុមកំពុងស្វែងរកការប្រមូលប្រាក់តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ហើយពាក្យចចាមអារ៉ាមបានចាប់ផ្តើមផ្សព្វផ្សាយនៅប៉ុន្មានខែចុងក្រោយនៃរដូវកាលមុនដែលថា Mainoo មិនត្រូវបានចាត់ទុកថាជាកីឡាករដែលមិនអាចប៉ះបាននៅ Old Trafford នោះទេ។ យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Chelsea បានរក្សាការចាប់អារម្មណ៍ជាយូរមកហើយលើកីឡាករខ្សែបម្រើរូបនេះ ខណៈដែល Spurs បានចាប់ផ្តើម “ការស៊ើបអង្កេតដ៏គួរឱ្យភ្ញាក់ផ្អើល” ដើម្បីមើលថាតើពួកគេអាចចុះហត្ថលេខាលើគាត់មុនពេលបិទទ្វារទីផ្សារដោះដូរ៕



