Chelsea នៅតែចាប់អារម្មណ៍ចង់ផ្ទេរយកកីឡាករ ២រូបនេះបន្ថែមទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Chelsea នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Rogers និង Garnacho នៅរដូវក្តៅនេះពីក្លឹប Aston Villa និង Manchester United រៀងៗខ្លួន ទោះបីជាពួកគេកំពុងតាមប្រមាញ់កីឡាករ Xavi Simons ក៏ដោយ។

ក្រុមតោខៀវបានចំណាយ ២១២លោនផោនរួចមកក្នុងការចុះហត្ថលេខាលើកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរនេះ ដោយរួមមានការផ្ទេរយកកីឡាករ Liam Delap, Jamie Gittens, Joao Pedro និង Willian Estevao។ ពួកគេកំពុងបន្តពិភាក្សាជាមួយ RB Leipzig លើកិច្ចព្រមព្រៀងតម្លៃ ៦០លានផោនសម្រាប់កីឡាករ Simons ហើយក៏មានការចាប់អារម្មណ៍លើខ្សែការពារ Jorrel Hato របស់ Ajax ផងដែរ៕

Previous articleChelsea កំពុងពន្លឿនការផ្ទេរយកកីឡាករ Ajax រូបនេះ!
Next articlePau Victor អាចនឹងចាកចេញពីក្លឹប Barcelona ក្នុងតម្លៃ ១៥លានអឺរ៉ូ