រឿងរវាង Xavi Simons និងក្លឹប Chelsea នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់

បរទេស៖ អនាគតរបស់ Xavi Simons នៅតែមិនទាន់ច្បាស់លាស់ ខណៈដែលតារាឆ្នើមរបស់ក្លឹប RB Leipzig បន្តការហ្វឹកហាត់មុនបើករដូវកាល ចំពេលក្លឹប Chelsea កំពុងស្វែងរកខ្សែបម្រើប្រយុទ្ធ។

នេះបើយោងតាមការចេញផ្សាយរបស់អ្នក​កាសែត Philipp Hinze បានអោយដឹងថាកីឡាករ Simons កំពុង​បន្ត​ហ្វឹកហាត់​ជាមួយ Leipzig មុន​បើក​រដូវ​កាល។ ក្លឹប Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិហូឡង់នៅរដូវក្តៅនេះ ហើយត្រូវបានរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន មុនពេលការផ្ទេរដែលមានតម្លៃ ៧០លានអឺរ៉ូ។ Bayern Munich ក៏ត្រូវបានគេរាយការណ៍មកថាកំពុងតាមដានការវិវត្តន៍ផងដែរ៕

Previous articleសំណើររបស់ក្លឹប Inter នៅតែទាបជាងអ្វីដែលក្លឹប Atalanta ចង់បានដដែរ
Next articleក្លឹប ២នេះ ដកខ្លួនពីការផ្ទេរយកកីឡាករ Alexander Isak ហើយ!