Chelsea រង់ការបដិសេធអំពីក្លឹប Juventus ចំពោះការផ្ទេរកីឡាករវ័យក្មេងម្នាក់

បរទេស៖ ក្លឹប Chelsea បានដាក់សំណើរផ្ទេរកីឡាករ Kenan Yildiz ប៉ុន្តែត្រូវបានច្រានចោលដោយក្លឹប Juventus ខណៈដែលក្រុម Serie A ទទូចថាកីឡាករវ័យក្មេងរូបនេះមិនមែនសម្រាប់លក់នៅរដូវក្តៅនេះទេ។

yildiz

ហើយបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹបអង់គ្លេសបានដាក់សំណើរចន្លោះពី ៦៥ ទៅ ៦៨លានអឺរ៉ូដល់ក្លឹបអ៊ីតាលីដើម្បីទាក់ទាញអោយលក់កីឡាករសញ្ជាតិទួរគីទៅកាន់កីឡដ្ឋាន Stamford Bridge ។ ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងនេះត្រូវបានបរាជ័យ ខណៈដែលភាគី Serie A បានបដិសេធមិនបន្តការចរចាអំពីការផ្ទេរកីឡាករ Yildiz៕

Previous articleLiverpool គ្រោងលក់ Nunez ដើម្បីយកលុយទៅទិញកីឡាកររបស់ Newcastle
Next articleChelsea អាចនឹងអនុញ្ញាអោយ Raheem Sterling ខ្ចីជើងទៅកាន់ក្លឹបមួយនេះ